វាក្យសព្ទថ្មី រឿង "កម្រងផ្កាម្លិះ" ៣

ភួង (ន.)

កម្រងផ្កា

ភ្លើតភ្លើន (គុ.)

ដែលសប្បាយរីករាយភ្លេចខ្លួន ឬសប្បាយហួស ហេតុ

ភ្ញៀវ (ន.)

អតិថិជន អ្នកមករកទិញ អ្នកត្រូវការទំនិញ

ថ្នឹក (គុ.)

ស្ទាត់ជំនាញ

អាប់ឱន (គុ.)

ដែលថយថោក ដែលខ្វះលម្អ ខ្វះសិរីសួស្ដី

ឡង់សេ (កិ.)

ផ្សព្វផ្សាយលក់

គូដណ្តឹង (ន.)

មនុស្សប្រុស​និងស្រីដែលបម្រុងនឹងរៀបការជាមួយគ្នា

ភៀសខ្លួន (កិ.)

គេចខ្លួន ឬ រត់ទៅកន្លែងផ្សេង

ទាសករ (ន.)

ខ្ញុំកំដរ កញ្ជះគេ​ អ្នកបម្រើ

ចៃ​ដន្យ (កិ. ន.)

អ្វីៗដែលកើតឡើងដោយមិនបានគិតទុកមុន